Sunday, January 11, 2015


រឿងរ៉ាវកើតឡើងចាប់ពី ប្រាណ (Mark Prin) បានដាក់ពាក្យចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនបំរើសេវាកម្មឲ្យអតិថិជនដែលលេងភាគហ៊ុនមួយកន្លែង ដែលមាន លីបដា (Peter Corp Dyrendal) ជាម្ចាស់ក្រុមហ៊ុន និង អៈវ៉ាត់សៈយ៉ា (Ann Thongpraksom) ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ។ លីបដា បានលួចស្រលាញ់ សៈយ៉ា អស់រយៈពេលជាយូរ តែ សៈយ៉ា បែរជាទៅលួចស្រលាញ់ ប្រាណ ដែលជាបុគ្គលិកថ្មីទៅវិញ ហើយបានលួចជួយ ប្រាណ សព្វសារពើ និងបានក្លែងបន្លំ LINE ដោយដាក់ឈ្មោះថា អ៊ែបរ៉ាក់ (ប្រែថាលួចស្នេហ៍) ដើម្បីនិយាយទាក់ទងជាមួយ ប្រាណ រាល់ថ្ងៃទៀតផង។ 

ប្រាណ មានផលវិបាកក្នុងការធ្វើការ ព្រោះជួបគូប្រជែងជើងខ្លាំងគឺ ព្រីបប្រាវ (Kimmy Kimberley) ដែលជានិស្សិតរៀនចប់ពី Boston។ ថ្វីត្បិតប្រជែងយកឈ្នះគ្នា តែចុងក្រោយ ព្រីបប្រាវ បែរជាលង់ស្រលាញ់ ប្រាណ ហើយសេីុបរហូតដឹងថា អ្នកណាគឺជា អ៊ែបរ៉ាក់ នៅក្នុង LINE ដែលនិយាយជាមួយ ប្រាណ រាល់ថ្ងៃ។ តើរឿងរ៉ាវនឹងក្លាយជាយ៉ាងណានោះ សូមរង់ចាំតាមដានតាមរយៈកញ្ចក់ទូរទស្សន៍។

បញ្ចាំងៈ រៀងរាល់ថ្ងៃពុធ និងព្រហស្បត្តិ៍ វេលាម៉ោង 8.15 នាទីយប់
សម្ដែងដោយៈ Peter Corp Dyrendal, Ann Thong Praksom, Kimmy Kimberley, Mark Prin
ផលិតដោយៈ Thong Entertainment
ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ 3

Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment